សម្តេចតេជោ សំណេះសំណាលជាមួយកម្មករជាង២ម៉ឺន​នាក់ខេត្តកំពង់ឆ្នាំង

750

ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ នេះ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករ កម្មការិនីនៅក្នុងខេត្តកំពង់ឆ្នាំនាថ្ងៃស្អែកនេះ គឺជាជំនួបលើក​ទី៤៦ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ជំនួបទាំង៤៦លើកនេះ មានកម្មករ កម្មការិនីសរុប ៦០៥,២១២នាក់ ដែលបានចូលរួមសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន​ ៕